ក្បាលដំឡូងមានសារធាតុមួយក្រុមដែលហៅរួម ថាសារធាតុក្លៃខូអាល់ខាឡយដ៏ដែលជាធម្មតា សារធាតុនេះមិនមានច្រើនទេប៉ុន្តែបើយើងទុក ដំឡូងបារាំងនៅយូរពេកដោយទុកអោយត្រូវពន្លឺ ថ្ងៃឬធ្វើអោយដំឡូងបារាំងបែកហើយទើបយក មកទទួលទាននឹងធ្វើអោយផ្នែកខាងក្នុងដំឡូង បារាំងមានប្រតិកម្មខ្លះដែលធ្វើអោយសារធាតុ ក្លៃអាល់ខាឡយដ៏បន្ថែមបរិមាណច្រើនឡើង។ យើអាចសង្កេតឃើញបានតាមរយះការដែល ក្បាលដំឡូងបារាំងមានពណ៌ខៀវខុសប្រក្រតីឬ មានពន្លកដុះឡើងហើយបើយើងយកដំឡូងបា រាំងនោះមកទទួលទាននឹងធ្វើអោយមានអាកា រៈក្អួតចង្អោរឈឺពោះហើមពោះរហូតដល់ធ្វើអោយ មានអាការៈផ្នែកប្រព័ន្ធសរសៃប្រាសាទបាន។ ទោះជាយ៉ាងណាក៏ដោយសារធាតុដូចបានពោលមកនេះតែងតែបង្កនៅត្រង់បរិវេណសំបកនិងពន្លករបស់ដំឡូងបារាំងច្រើនបំផុត។ ដូចនេះបើចិតសំបកកាត់ពន្លកចេញទៅមុននឹងយកទៅទទួលទាននោះនឹងជួយកាត់បន្ថយភាពប្រថុយប្រថាននឹងគ្រោះថ្នាក់ដោយសារធាតុនោះបាន។
ដំឡូងបារាំងមានពន្លកដុះ មិនគួរយកមកទទួលទានទេ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment