តើអ្នកតែងតែព្រួយបារម្ភអំពីស្នាមជ្រួញដែលកំពុងតែកើតមានឡើងនៅលើផ្ទៃមុខរបស់អ្នកណាស់មែនទេ?កុំបារម្ភអី!ឳសថពីធម្មជាតិទាំងនេះ អាចជួយអ្នកបានមិនតែប៉ុណ្ណោះវាថែមទាំងជួយសន្សំសំចៃប្រាក់អ្នកបានទៀតផង។ខាងក្រោមនេះឳសថធម្មជាតិដែលអាចជួយអ្នកបាន៖
១. ទឹកឃ្មុំ
វាជាឳសថដែលមានប្រសិទ្ធភាពបំផុតក្នុងការបំបាត់ស្នាមជ្រួញ។អ្វីដែលអ្នកត្រូវធ្វើជាដំបូងគឺលាងសំអាតផ្ទៃមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗអោយបានស្អាតជាមុនសិនដើម្បីអោយរន្ធញើសរបស់អ្នកបើក។ដុសទឹកឃ្មុំអោយសព្វផ្ទៃមុខយកទឹកកកដុំមកដុសលើកន្លែងនោះ។
២. ចេក
យកចេកមួយរឺពីរផ្លែកិនអោយម៉ត់ដាក់ចូលទៅក្នុងកូនចាន។លាបវាទៅលើផ្ទៃមុខរឺកន្លែងដែលមានស្នាមជ្រួញ។ទុកចោល ៣០បន្ទាប់មកយកកន្សែងស្អាតជូតមុខអោយស្ងួត។
៣. ប្រេងដូង
ប្រេងដូងគឺជាវិធីធម្មជាតិមួយផ្សេងទៀតក្នុងការកំចាត់ស្នាមជ្រួញ។អ្វីដែលអ្នកត្រូវធ្វើគឺលាបប្រេងដូងជារៀងរាល់យប់ហើយត្រូវប្រាកដថាប្រេងដូងដែលអ្នកលាបត្រូវមានកំដៅឧណ្ហៗ(យកវាទៅកំដៅមុនពេលប្រើលាបហើយទុកចោលមួយយប់)។ព្រឹកឡើងលាងសំអាតផ្ទៃមុខថ្នមៗ ហើយយកកន្សែងជូតអោយស្ងួត។ធ្វើវាជារៀងរាល់យប់ផ្ទៃមុខរបស់អ្នកនឹងគ្មានស្នាមជ្រួញ ហើយទន់រលោងទៀតផង។
៤. ល្ហុងទុំ
ល្ហុងទុំស្រដៀងទៅនឹងចេកដែរ។វាជាឳសថធម្មជាតិដែលល្អបំផុតសំរាប់ស្បែកនិងសុខភាពទាំងមូល។យកល្ហុងមួយជ្រុងលាងអោយស្អាតចិតសំបកចេញរួចកិនអោយម៉ត់។លាបល្ហុងអោយសព្វផ្ទៃមុខរបស់អ្នករឺកន្លែងដែលមានស្នាមជ្រួញ។ទុកចោល ៣០ នាទីសឹមសំអាតចេញ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment